ពូកែយ៉ាងនេះ! នៅតូចទេតែ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ពូកែផាត់មុខ មិនចាញ់មនុស្សធំ...
តារាចម្រៀងពន្លកថ្មីក្មេងខ្ចី អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បច្ចុប្បន្ននេះ កំពុងតែទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនជាមួយនឹងរូបសម្រស់ដ៏ទាក់ទាញរបស់ទ្រង់ គួបផ្សំជាមួយនឹងទេពកោសល្យរាំចម្រៀងផងដែរ។យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកអង្គម្ចាស់ក្សត្រីតូច បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញទ្រង់បង្ហាញនូវទេពកោសល្យថ្មី នៅលើបណ្តាញសង្គម ដោយអ្នកអង្គម្ចាស់បានបង្ហោះវីដេអូ បង្ហាញអំពីរបៀបនៃការផាត់មុខ យ៉ាងស្ទាត់ជំនាញ ដែលមើលទៅមិនចាញ់មនុស្សធំប៉ុន្មាននោះទេ។
ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់អ្នកអង្គម្ចាស់ក្សត្រីតូច លាន់មាត់សរសើរយ៉ាងខ្លាំង ព្រោះទ្រង់នៅមានវ័យនៅតួចនៅឡើង ក៏ប៉ុន្តែទ្រង់មានទេពកោសល្យយ៉ាងច្រើន មិនថារាំច្រៀងសម្តែង ហើយពេលនេះទ្រង់ថែមទាំងចេះផាត់មុខយ៉ាងជំនាញ ពិតជាមិនធម្មតានោះទេ៕
តើប្រិយមិត្តយលយ៉ាងណាដែរ?
កុំឲ្យខាតពេលយូរ ចង់ដឹងជ្រាបច្បាស់អំពីទេពកោសល្យថ្មីរបស់ អ្នកអង្គម្ចាស់ក្សត្រីតូច តោះទស្សនារូបភាពនៅខាងក្រោមខាងក្រោម៖

Comments
Post a Comment