ទើបតែបានឃើញមុខមាត់ឪពុករបស់តារាចម្រៀង លោកខេមរៈសិរីមន្តដូចលោកកាលពីប៉ុន្មានឆ្នាំមុនបេះដាក់...

ភ្នំពេញ៖ បច្ចុប្បន្នឃើញថាសម្រស់របស់តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពរបស់លោក ខេមរៈ សិរីមន្ត កាន់តែស្រស់ស្អាតកាន់តែខ្លាំងឡើងគួរឲ្យសរសើរ ក្រោយលោកបានថែរូបសម្រស់ ហាត់ប្រាណដើម្បីសុខភាព មានសាច់ដុំធំយ៉ាងគួរឲ្យសរសើរ។
ជាក់ស្តែងនាព្រឹកនេះដែរ តារាចម្រៀងប្រុសរូបរាងសង្ហាបានធ្វើការបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីមុខមាត់របស់ខ្លួនកាលពីវ៏យកុមារជាមួយនឹងលោកឪពុករបស់ខ្លួននៅលើបណ្តាញសង្គម ជាមួយនឹងពាក្យពេចន៍យ៉ាងដូច្នោះថា៖ «បុរសសង្ហារពាក់មួកពាក់វែនតានេះគាត់គឺជាវិរះបុរសរបស់គ្រួសារខ្ញុំ(លោកឪពុក) ចង់ឲ្យបងប្អូនទាយមើលថាតើរូបមួយណាជារូបរបស់ខ្ញុំ »។
អ្វីដែលគួរឲ្យធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ លោកឪពុករបស់តារារូបនេះ កាលពីក្មេងពិតជាសង្ហា ចំណែកឯមុខមាត់ពិតជាដូចលោកកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលរូបរាងរបស់លោកនៅស្គមតែម្តង។
តាមរយៈរូបភាពមួយសន្លឹកនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រមើលសឹងតែច្រឡំ ជាមួយនឹងមុខមាត់របស់ឪពុកលោក និងលោក ព្រោះថាមើលទៅពិតជាស្រដៀងគ្នាខ្លាំងបែបនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖



ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត កាលពីប៉ុន្មានឆ្នាំមុន
ខេមរៈ សិរីមន្ត កាលពីប៉ុន្មានឆ្នាំមុន
ខេមរៈ សិរីមន្ត កាលពីប៉ុន្មានឆ្នាំមុន
 
ឪពុករបស់ខេមរៈ សិរីមន្ត ពីក្មេង

 

Comments

Popular posts from this blog