ពូកែយ៉ាងនេះ! នៅតូចទេតែ អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ពូកែផាត់មុខ មិនចាញ់មនុស្សធំ... តារាចម្រៀងពន្លកថ្មីក្មេងខ្ចី អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា បច្ចុប្បន្ននេះ កំពុងតែទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនជាមួយនឹងរូបសម្រស់ដ៏ទាក់ទាញរបស់ទ្រង់ គួបផ្សំជាមួយនឹងទេពកោសល្យរាំចម្រៀងផងដែរ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកអង្គម្ចាស់ក្សត្រីតូច បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញទ្រង់បង្ហាញនូវទេពកោសល្យថ្មី នៅលើបណ្តាញសង្គម ដោយអ្នកអង្គម្ចាស់បានបង្ហោះវីដេអូ បង្ហាញអំពីរបៀបនៃការផាត់មុខ យ៉ាងស្ទាត់ជំនាញ ដែលមើលទៅមិនចាញ់មនុស្សធំប៉ុន្មាននោះទេ។ ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់អ្នកអង្គម្ចាស់ក្សត្រីតូច លាន់មាត់សរសើរយ៉ាងខ្លាំង ព្រោះទ្រង់នៅមានវ័យនៅតួចនៅឡើង ក៏ប៉ុន្តែទ្រង់មានទេពកោសល្យយ៉ាងច្រើន មិនថារាំច្រៀងសម្តែង ហើយពេលនេះទ្រង់ថែមទាំងចេះផាត់មុខយ៉ាងជំនាញ ពិតជាមិនធម្មតានោះទេ៕ តើប្រិយមិត្តយលយ៉ាងណាដែរ? កុំឲ្យខាតពេលយូរ ចង់ដឹងជ្រាបច្បាស់អំពីទេពកោសល្យថ្មីរបស់ អ្នកអង្គម្ចាស់ក្សត្រីតូច តោះទស្សនារូបភាពនៅខាងក្រោមខាងក្រោម៖ ...
Posts
- Get link
- X
- Other Apps
ទើបតែបានឃើញមុខមាត់ឪពុករបស់តារាចម្រៀង លោកខេមរៈសិរីមន្តដូចលោកកាលពីប៉ុន្មានឆ្នាំមុនបេះដាក់... ភ្នំពេញ៖ បច្ចុប្បន្នឃើញថាសម្រស់របស់តារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាពរបស់ លោក ខេមរៈ សិរីមន្ត កាន់តែស្រស់ស្អាតកាន់តែខ្លាំងឡើងគួរឲ្យសរសើរ ក្រោយលោកបានថែរូបសម្រស់ ហាត់ប្រាណដើម្បីសុខភាព មានសាច់ដុំធំយ៉ាងគួរឲ្យសរសើរ។ ជាក់ស្តែងនាព្រឹកនេះដែរ តារាចម្រៀងប្រុសរូបរាងសង្ហាបានធ្វើការបង្ហោះរូបភាពមួយសន្លឹក ដែលបង្ហាញពីមុខមាត់របស់ខ្លួនកាលពីវ៏យកុមារជាមួយនឹងលោកឪពុករបស់ខ្លួននៅលើបណ្តាញសង្គម ជាមួយនឹងពាក្យពេចន៍យ៉ាងដូច្នោះថា៖ «បុរសសង្ហារពាក់មួកពាក់វែនតានេះគាត់គឺជាវិរះបុរសរបស់គ្រួសារខ្ញុំ(លោកឪពុក) ចង់ឲ្យបងប្អូនទាយមើលថាតើរូបមួយណាជារូបរបស់ខ្ញុំ »។ អ្វីដែលគួរឲ្យធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងនោះគឺ លោកឪពុករបស់តារារូបនេះ កាលពីក្មេងពិតជាសង្ហា ចំណែកឯមុខមាត់ពិតជាដូចលោកកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលរូបរាងរបស់លោកនៅស្គមតែម្តង។ តាមរយៈរូបភាពមួយសន្លឹកនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រមើលសឹងតែច្រឡំ ជាមួយនឹងមុខមាត់របស់ឪពុកលោក និងលោក ព្រោះថាមើលទៅពិតជាស្រដៀងគ្នាខ្លាំងបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖ ...